ការដឹងគុណចំពោះឪពុកម្តាយ
សរសេរដោយ៖ លោក ម៉េង ម៉ារី ដោយយោងទៅលើកំណាព្យខ្មែរបទពាក្យបួន ដែលក្នុងនោះមានមួយឃ្លាត្រូវបានសរសេរថា «ម៉ែឪមាន គុណ គុណមានទំងន់ ធ្ងន់លើសប្រថពី គ្មានអ្វីនឹងសង គុណលោកទាំងពីរ ធ្ងន់លើសគីរី គ្មានអ្វីស្មើហោង» ក្នុងឃ្លានេះ កវីយើង ចង់បង្ហាញថា គុណរបស់ឪពុកម្តាយ មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ទោះជាកូន តបស្នងយ៉ាងណា ក៏តបស្នងមិនអស់ដែរ មានន័យថា គុណរបស់ឪពុកម្តាយមិនមានអ្វីមកកាត់ថ្លៃបានឡើយ។ ទោះជាយើងជាកូន តបស្នងសងគុណមាតាបិតា ក្នុងជាតិនេះមិនអស់ក្តី ក៏ប៉ុន្តែយើងក៏អាចដឹង និងធ្វើនូវ អ្វីដែលត្រូវ និងដឹងនូវអ្វី ដែលមិនត្រូវធ្វើផងដែរ។ យោងលើហេតុផលនេះ យើងអាចចោទជាសំនួរថា តើអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ ដើម្បីបញ្ជាក់ពីការដឹងគុណចំពោះឪពុកម្តាយ? ការសំពះឪពុកម្តាយ ជីដូនជីតា គ្រូបាអាចារ្យ ជាការពិតណាស់ ចំណុចទី១ ដែលយើងចាំបាច់ត្រូវធ្វើ ហើយក៏ជាអ្វីដែលឪពុកម្តាយគ្រប់រូប តែងប្រាថ្នា ចង់បានដែរនោះ គឺអ្នកត្រូវខិតខំរៀនសូត្រ។ ពីមួយថ្ងៃទៅមួយថ្ងៃ ចាប់តាំងពីផ្តល់កំណើត រហូតដល់អ្នកធំពេញ រូបពេញរាង ...
Comments
Post a Comment